khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុងអាម៉េ (ដំណាក់កាលទី១) និងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៥៤៦គ្រួសារ នៅឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល
     
    ចែករំលែក ៖

     

    នាព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា រួមដំណើរដោយសមាជិក-សមាជិកាព្រឹទ្ធសភា បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុងអាម៉េ ប្រវែង ១០៨ម៉ែត្រ ទទឹង ១០ម៉ែត្រ (ដំណាក់កាលទី១) ឆ្លងកាត់ព្រែកប្រាសាទ ដែលសាងសង់ដោយកងកម្លាំងប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងបានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។

    ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បាននាំយកអំណោយមានជាកញ្ចប់ឃីត (Kit) និងថវិកា ជូនដល់អាជ្ញាធរឃុំ ប្រជាការពារឃុំ កងកម្លាំងប្រតិបត្តិការ ព្រមទាំងប្រជាពលរដ្ឋចំនួន ៤៦គ្រួសារ ដែលធ្លាប់ទទួលបានផ្ទះជាអំណោយរបស់រដ្ឋាភិបាលតួកគីយេ តាមរយៈកិច្ចសម្របសម្រួលផ្ទាល់របស់ឯកឧត្តមប្រធានស្តីទី កន្លងមក និងប្រជាពលរដ្ឋចូលរួមចំនួន ៥០០នាក់ផ្សេងទៀត…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ